ដោយៈ​បាយ័ន​/​សៀមរាបៈ កាលពី​ល្ងាច ថ្ងៃទី​១១ ខែសីហា នៅ​ភូមិ​គោក​ពោធិ៍ ឃុំ​ក្តី​រុន មាន​ករណី​ក្មេង​លង់​ទឺ​ក​ស្រះ ទំហំ​ជាង​៦​ម៉ែត្រ និង​ជម្រៅ​ពីរ​ម៉ែត្រ​ដែល​នៅក្បែរ​ផ្ទះ ក្មេងរងគ្រោះ​។​

​ក្មេងរងគ្រោះ​ឈ្មោះ ភាន់ នីសា កើត​ឆ្នាំ​២០១៩ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ តាម​ម្តាយ​ជនរងគ្រោះ​ថា មុន​កើតហេតុ​កូន​ខ្លួន​នៅ​លេង​ជិត​គាត់ តែដោយសារ​ខ្លួន រវល់​លាងចាន​ឆ្នាំង ភ្លេច​មើល​កូន ក្រោយមក​បាត់​កូន​ពុំ​ឃើញ ទើប​ដើររក​ក៏​ឃើញ​កូន ខ្លួន​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​។

តាម​ការពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​ពាក់ព័ន្ធ​បទល្មើស​ឡើយ​។​មូលហេតុ​គឺ​ដោយសារ​ការធ្វេសប្រហែស​របស់​ម្តាយ​៕​សរន​-PC