ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៨៦ នាក់ ជាសះស្បើយ ចំនួន​៧៤​នាក់ និង​ស្លាប់​ចំនួន ២ នាក់ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ ។​

​នៅថ្ងៃនេះ​ដែរ មាន​ករណី​ស្លាប់​ចំនួន ២ ករណី ដូច​មាន​រាយ​នាម ខាងក្រោម​៖
១- ឈ្មោះ អ៊ុន ង៉ិ​ក ភេទ​ប្រុស អាយុ​៦២​ឆ្នាំ អាសយដ្ឋាន នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:១០ នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

២- ឈ្មោះ ព្រឹក ពក ភេទ​ស្រី អាយុ​៥១​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ខ្នារ ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ២៣:៣០ នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥.៧៣៧ នាក់ បាន​ព្យាបាល​ជាសះស្បើយ ចំនួន ៣.៦៣៦ នាក់ ស្លាប់ ៦៥ នាក់ និង ២.០៣៦ នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ និង​វិទ្យាល័យ​ដំ​ដែក​៕/V​-PC