ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅថ្ងៃនេះ​បាន អះអាងថា ផ្លែ​មៀន​ប៉ៃលិន បានចាប់ផ្តើម​ប្រមូល​ផល​ពី​ខែសីហា ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​របាំង​ភូតគាម អនាម័យ ជា​កត្តា​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​មិនទាន់​អាចធ្វើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បាន ពិសេស​ប្រទេស​ថៃ កំពុង​បិទ​មិន​ឲ្យ​នាំចូល​មៀន​ប៉ៃលិន​តាម​ច្រកព្រំដែន​។