ដោយៈទេពកង្រី/កំពង់ឆ្នាំង:បើយោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលរស្មីកម្ពុជាទទួលបានថ្ងៃទី១២សីហា ២០២១ បានឱ្យដឹងថាខេត្តនេះបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន១៦នាក់ ក្នុងនោះមានស្រី១០នាក់ និងមានអ្នកស្លាប់១នាក់ទៀត ខណៈមានអ្នកជាសះស្បើយមានចំនួន២៤នាក់ (ស្រី១៥នាក់) នៅថ្ងៃទី១១ សីហា ២០២១ម្សិលមិញ ។
ករណីស្លាប់ម្នាក់ជាបុរសជនជាតិខ្មែរ ឈ្មោះ ហែមរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ សាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានចូលមកមន្ទីពេទ្យបង្អែកស្រុកបរិបូរណ៍នៅវេលាម៉ោង១០និ ង៤០នាទី ថ្ងៃទី១១ សីហា ២០២១ ។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរបើទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណៈភាពនៅវេលាម៉ោង ៦ និង៥០នាទីថ្ងៃទី ១១ ខែសីហា ២០២១ ម្សិលមិញ ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថាបុរសនេះបានទទួលមរណភាពដោយសាររលាក់សួតធ្ងន់ធ្ងរ បណ្តាលមកពីជម្ងឺកូវីដ១៩៕