ដោយ: បាយ័ន / សៀមរាប: ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ បានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវ រហូតឈានឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ យកមកធ្វើការសួរ។
ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់នៅល្ងាចថ្ងៃទី១២ ខែ សីហា ឆ្នាំ២០ ២១ នេះថា ជនសង្ស័យ ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿង សំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង. ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) ។
សកម្មភាពនេះបានកើតឡើងកាលពីវេលាម៉ោង ០២និង៣០នាទី យប់ឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង. ខេត្តសៀមរាប ។
លោក បានបន្តថា មុនពេលកើតហេតុនៅវេលាម៉ោង០២និង៣០នាទីយប់ឈានចូលថ្ងៃទី ១១ ខែ សីហាឆ្នាំ២០២១ មានករណីអំពើលួចមានស្ថានទម្ងន់ ទោស ( គាស់ទំលុះទំលាយ ) បង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្ត សញ្ញាណ បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះ លួចយក computer MacBook Pro ០១គ្រឿង MacBook Air ០១គ្រឿង iPad 11 ០១គ្រឿង iPad Air 4 ០១គ្រឿង iPad 8th ០១គ្រឿង iPad Pro 2020 ០១គ្រឿង កាបូប ស្ពាយ ០១ និងឯកសារ មួយចំនួន ក្រោយពេលធ្វើ សកម្មភាព ហើយ ជនសង្ស័យ បានគេចខ្លួនបាត់ ។
លោក បានបញ្ជាក់ទៀតថា ពេលសាក សួរ រួច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីដូចខាងលើនេះ ពិតប្រាកដមែន៕