រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២១បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់
ជាបណ្តោះអាសន្នទីតាំងផ្សារចំនួន៥៩ក្នុងភូមិសាស្ត្រខេត្តសម្រាប់រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២១ខែសីហា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍និងមេរោគកូវីដ១៩ពិសេសមេរោគកូវីដ១៩ប្រភេទដែលតា៕