​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖ ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ចំនួន​២១.៦៦៨​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​មួយ​សប្តាហ៍​បន្ទាប់​ពី​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​របស់​ប្រទេស​នេះ​បាន​​ឡើង​ហួស​២០.០០០​នាក់​ជា​លើកដំបូង​។​

​ការឆ្លង​បន្ត​កើន​ឡើង​នៅ​ជ្រលង​ក្លាង វ៉ាល​លី ដោយ​រដ្ឋ​សេឡា​ហ្គ័​រ នៅ​លើ​គេ​ជាមួយ​នឹង​អ្នក​ឆ្លង​៦.២៧៨​នាក់ ហើយ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​មាន​អ្នក​ឆ្លង​ថ្មី​២.៤៣៦​នាក់​។​រដ្ឋ​២​ទៀត គឺ​កេដាស់ និង​សា​បា​​ក៏ំមាន​អ្នកឆ្ល​ងហួស​២.០០០​នាក់​ក្នុង​មួយ​រដ្ឋ​ផង​ដែរ​។​

​ម៉ាឡេស៊ី​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​១.៣៤២.២១៥​នាក់ ចាប់តាំងពី​លេចចេញ​ជំងឺឆ្លង​នេះ​មក​។​ប្រទេស​នេះ​ក៏​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បាន​ជាង​២៥,៨​លាន​ដូស​៕

​កម្មករ​ចាត់ចែង​បញ្ចុះ​សាកសព​ជនរងគ្រោះ​ដោយកូវី​ដ​១៩​នៅ​តំបន់​ក្លា​ង វ៉ាល​លី​។​ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​១១.៣៧៣​នាក់​