ផ្លូវជាតិ​លេខ​២​នឹង​បើក​ការដ្ឋាន​ជួលជុល​នៅ​យប់​ថ្ងៃទី​១៩ កក្កដា នេះ​! សូម​ពលរដ្ឋ​វាង​ផ្លូវ​

2283
ចែករម្លែក
  • 36
    Shares

(​ភ្នំពេញ​) ៖ ចាប់ពី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​តទៅ កំណាត់​ផ្លូវជាតិ​លេខ​២ ពី​ចំណុច​រង្វង់​មូល​ក្រុង​តាខ្មៅ​ដល់​ព្រំប្រទល់​​ខេត្តកណ្ដាល​-​តាកែវ នឹងត្រូវ​បើក​ការដ្ឋាន​ជួសជុល​ហើយ​។នេះបើយោងតាមសេច ក្ដីជូនដំណឹង​របស់​មន្ទីរ​សា​រណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល​។​
​ ​
​តាមរយៈ​សេចក្ដីជូនដំណឹង​នេះ មន្ទីរ​ក៏បាន​អំពាវនាវ​ឲ្យ​អ្នកធ្វើដំណើរ​ទាំងអស់ គួរ​វៀង​ទៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី​២​គឺ​ពី​ផ្លូវ​៦០​ម៉ែត្រ​ទៅ​ផ្លូវ​ចំការ​ដូង ឬ​ផ្លូវ​ព្រែក​ថ្លឹង ផ្លូវជាតិ​លេខ​២០ ផ្លូវ​លេខ​១២០ និង​ផ្លូវ​លេខ​៣៕ដោយ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម