ប្រែសម្រួលៈវាសនា/ណៃពីដោរ៖ ថាន់ ស្វេ អតីតប្រមុខដឹកនាំនៃរបបយោធាមីម៉ាន់ម៉ាអស់ពេលជិត២ទសវត្សរ៍បានចូលដេកពេទ្យនៅទីក្រុងណៃពីដោរ ក្រោយឆ្លងកូវីដ១៩ តែស្ថានភាពសុខភាពរបស់លោកនឹងនទេ។
អតីតបុរសខ្លាំងមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ថាន់ស្វេ
ទីភ្នាក់ងារសារព័ត៌មានអេភីបាននិយាយយោងតាមនិយោជិតពេទ្យម្នាក់ដែលថាលោកថាន់ ស្វេ អាយុ៨៨ឆ្នាំ និងភរិយាត្រូវបានតេស្ត៍វិជ្ជមានកូវីដ១៩និងត្រូវរំពឹងថានឹងដេកពេទ្យ២សប្តាហ៍។ទោះជាយ៉ាងណា សារព័ត៌មានបរទេសមិនអាចសុំការបញ្ជាក់ពីមន្ទីរពេទ្យឬអ្នកនាំពាក្យរបស់របបយោធាបច្ចុប្បន្នបានទេ។
មន្ត្រីរដ្ឋាភិបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សុខភាពរបស់លោកថាន់ស្វេនឹងននិងកំពុងសម្រាកនៅមន្ទីរពេទ្យ តែមិនបញ្ជាក់ថាលោកឆ្លងកូវីដ១៩ឬអត់ទេ។
មីយ៉ាន់ម៉ាបាននិងកំពុងតស៊ូទប់ទល់នឹងការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់ ដោយជាមធ្យមក្នុងមួយថ្ងៃមនុស្ស៣០០នបាក់ស្លាប់ដោយកូវីដ១៩៕