បុរសជាអ្នកបើកបររថយន្ត សាំយ៉ុង១នាក់ បានរង របួសធ្ងន់ នៅក្នុងហេតុការណ៍ រថយន្ត ២ គ្រឿង បុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹង នៅវេលាម៉ោង ៤និង១៥នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ៩៨ និង ៩៩ ស្ថិតក្នុងភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។