​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទម្លាក់​ពីលើ​យន្តហោះ​បន្សល់​ពី​សម័យ​សង្គ្រាម​ក​ប់​ក្នុង​ដី​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ស្រុក​២ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បន្តទៅ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​ចុះ​ប្រមូលយក​បន្ទាន់​ផងដែរ ។​

​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចាស់ៗ​ដែល​កប់​ក្នុង​ដី​ត្រូវគេ​ប្រទះឃើញ​នៅ​ថ្ងៃទី​១២ សីហា ២០២១ កន្លងទៅ​នៅក្នុង​ស្រុក​២ គឺ​ស្រុក​កំពង់លែង​និង​ស្រុក​កំ​ព​ងើ​ត្រឡាច​ខេត្តកំពង់ឆ្នាំង ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ដែល​បាន​សហការ​ជាមួយ​មន្ត្រី​សី​ម៉ាក់ CMAC បានអោយដឹងថា គ្រាប់​ដែល​ត្រូវបាន​ចុះ​ធ្វើការ​ដោះ​និង​ប្រមូល​យកមក​រក្សារ​ទុក​ឬ​ធ្វើការ​បន្សាប​ចំនួន​២២​គ្រាប់ ក្នុងនោះ​ស្រុក​កំពង់ត្រឡាច​២១​គ្រាប់ មាន​៦០​ម​ម​៤​គ្រាប់​.​គ្រាប់​ប្រភេទ​៨២​ម​.​ម ៣​គ្រាប់​, គ្រាប់​បូម​ប៉ី​១២​គ្រាប់ និង​គ្រាប់បែកដៃ​ចំនួន​២​គ្រាប់ និង​នៅ​ស្រុក​កំពង់លែង​គ្រាប់​៦០​ម​.​ម ១​គ្រាប់ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​សហការ​ជាមួយ​មន្ត្រី​ស៊ីម៉ាក់ (CMAC) បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ពេលដែល​ជួបប្រទះ​នៅ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​នៅទីណា​ក៏ដោយ​សូម​ប្រញាប់​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឬក៏​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​នៅ​ជិត​ជាបន្ទាន់ និង​រាយការណ៍​បន្ទាន់​ទៅ​មន្ត្រី​ស៊ីម៉ាក់​ចុះទៅ​យក​ឱ្យបាន​ទាន់ពេលវេលា​ចៀសវាង​បញ្ហា​ណាមួយ​កើតឡើង​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ជាយថាហេតុ​បណ្តាលអោយ​រងរបួស​ឬ​ស្លាប់ ៕​