ដោយៈដេប៉ូ/ភ្នំពេញៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៣ ខែសីហាឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៦) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៥៧១ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ។
គួរបញ្ជាក់ថាការបើកប្រាក់ឧបត្ថម្ភនេះធ្វើឡើងចំពោះកម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
សូមអានសេចក្តីជូនដំណឹងខាងក្រោម
(រូបថតឯកសារ)