ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បី ប្រយុទ្ធនឹងជំងឹកូវីដ-១៩បានបញ្ជាក់ពីលទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នៃ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១។

កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃសុក្រទី១៣ ខែសីហានេះលោក គឹម សន្តិភាព បានបញ្ជាក់ថា លទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១គឺសម្រេចបាននូវលទ្ធផលមួយចំនួន។ក្នុងនោះ
១-ចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋ សរុបបានចំនួន ១៤.៨១២ទីតាំង ។
២-បង្ក្រាបរាល់សកម្មភាពល្មើសវិធានការសរុបរួមមាន៖ ករណីល្មើសចំនួន ១0.៨៩០ករណី ដោយ ឃាត់ខ្លួនមនុស្ស ១៩.៤៦៣នាក់ ដោយ អនុវត្តវិធានការអប់រំចំនួន១៨.៤៩៥នាក់ , អនុវត្តវិធានការពិន័យ ៩១៧នាក់, និងបញ្ជូនទៅតុលាការ ៥១នាក់ ។ឃាត់រថយន្ត ៣.៣៧០គ្រឿង ម៉ូតូ ៥.០៦១គ្រឿង ,ថវិកាពិន័យ ៥០៦.៥០០.០០០រៀល
និង បិទទីតាំងអាជីវកម្ម ៥ទីតាំង ៕សរន