ដោយ:បាយ័ន/សៀមរាបៈបន្ទាប់ពីបិទផ្សារពួកស្រុកពួករួចមក អាជីវករក្នុងផ្សារបាននាំគ្នាមកលក់ដូរតាមផ្លូវ មានត្រី សាច់ បន្លែ ផ្លែឈើជាដើម។ការលក់ដូររបស់អាជីវករផ្សារពួកគឺចាប់ផ្តើមកាលពីព្រឹកថ្ងៃទ១៣ ខែសីហានេះ ស្ថិតតាមចញ្ចើមផ្លូវជាតិលេខ៦ផង និងផ្លូវក្នុងផង ក្នុងទីរួមស្រុកពួក។

កាលពីល្ងាចថ្ងៃទី១២ ផ្សារពួកត្រូវបានបិទទាំងស្រុង បន្ទាប់ពិនិត្យសំណាកលើអាជីវករជិត៤០០នាក់ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩រាប់សិបនាក់។នៅថ្ងៃទី១៣នេះមិនទាន់មានព័ត៌ផ្លូវការថាមានអ្នកឆ្លងប៉ុន្មាននាក់ទៀតនៅឡើយទេ ព្រោះខាងសុខាភិបាលបានប្រកាសបន្តពិនិត្យកំហាកមិនទាន់បានបញ្ចប់នៅឡើយ៕សរន