ដោយ:ប.ជ័យ/ព្រំដែនកម្ពុជា-ថៃ:ពលករខ្មែរវិលពីប្រទេសថៃតាមច្រកព្រំដែនចំនួនប្រាំមួយគោលដៅនៅភូមិសាស្ត្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យមានចំនួន១៩៨នាក់(ស្រី៨៧នាក់/ក្មេងតាមម្តាយ១១នាក់)។ពលករទាំងនោះជាប់គាំងនៅព្រំដែនម្ខាងអូរខាងទឹកដីថៃនាស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ទល់មុខស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យចំនួន១៤ថ្ងៃត្រឹមយប់ ថ្ងៃទី១២ខែសីហា ។

យោងតាម លោកវសេនីយ៍សួង សៅ មេបញ្ជការនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៨១៥ម៉ាឡៃបាន ឱ្យដឹងថ្ងៃទី១៣ខែសីហាថា គោលដៅទាំងប្រាំមួយនៃច្រកព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃដែលទទួលឱ្យពលករខ្មែរវិល ពីថៃចូលមក រួមមានច្រុកដើមល្វា ច្រកចំបក់ ច្រកសង្កែ ក្បាលទំនប់ បន្ទាយទី២ និងច្រកស្វាយព្រៃ(ច័ន្ទគិរី) ។បន្ទាប់ពី ពលករទាំងនោះ ស្នាក់នៅ១៤ថ្ងៃនៅព្រំដែន ត្រឹមពាក់អាធ្រាត្រថ្ងៃទី១២ខែសីហា ដោយសារាជរដ្ឋាភិបាលកម្ពុជាបិទខ្ទប់ ហើយពលករត្រូវរៀបចំឱ្យឆ្លងដែនមកខាងទឹកដីកម្ពុជាហើយនៅព្រឹកថ្ងៃទី១៣ខែសីហា។

លោកស្វាយ ជា អភិបាលស្តីពីស្រុកម៉ាឡៃនិងក្រុមការងារគ្រូពេទ្យ នគរបាលការពារព្រំដែន កងទ័ព កងដឹកជញ្ជូនទ័ពជើង គោកនិងកងឈុតខ្មៅថៃបានសម្រួលអោយឆ្លងអូរមកខាងព្រំដែនកម្ពុជា ហើយយកសំណាក ។ក្នុងអ្នកវិជ្ជមានកូវីដ១៩ វីរុស ដែលតាត្រូវបញ្ជូនទៅមណ្ឌលព្យាបាលវិទ្យាល័យម៉ាឡៃនិងអ្នកវិជ្ជមានជាង៣០ភាគរយទៅមណ្ឌលចត្តាឡីស័កនៅបឋមសិក្សាម៉ាឡៃ និងវិទ្យាល័យអូរសំព័រ ៕សរន