Views: 53 Post navigation លោក គឹម សន្តិភាព បានបញ្ជាក់ថា លទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា គឺសម្រេចបាននូវលទ្ធផលមួយចំនួន។ក្នុងនោះ១-ចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋ សរុបបានចំនួន ១៤.៨១២ទីតាំង ។ ២-បង្ក្រាបរាល់សកម្មភាពល្មើសវិធានការសរុបរួមមាន៖ ករណីល្មើសចំនួន ១0.៨៩០ករណី ដោយ ឃាត់ខ្លួនមនុស្ស ១៩.៤៦៣នាក់ ដោយ អនុវត្តវិធានការអប់រំចំនួន១៨.៤៩៥នាក់ , អនុវត្តវិធានការពិន័យ ៩១៧នាក់, និងបញ្ជូនទៅតុលាការ ៥១នាក់ ។ឃាត់រថយន្ត ៣.៣៧០គ្រឿង ម៉ូតូ ៥.០៦១គ្រឿង ,ថវិកាពិន័យ ៥០៦.៥០០.០០០រៀល និង បិទទីតាំងអាជីវកម្ម ៥ទីតាំង ៕ ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១នេះបានបញ្ជាក់ពីការរក ឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហានេះ។