​ដោយៈ​សុផល​/ភ្នំពេញ​៖ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រីនិង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានស្នើសុំ​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជា ណាចក្រ​ថៃ ជួយ​មើល​ការខុសត្រូវ សម្រួល និង​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ពលករ​ខ្មែរ​ចំណាក ស្រុក​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​។​

​ការ​ផ្តាំផ្ញើ​នេះ បាន​ត្រូវធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ចូលជួប​សម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ សាំង ​សីទ ភិ​រិ​យៈ​រ៉ាំ​ង​សាន់ (Dr. Sungsith Piriyarangsan)សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ទទួលបន្ទុក​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​នៃ​ព្រឹទ្ធសភា​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នៅ​ទីក្រុង​បាងកក​។ លោក​បណ្ឌិត​សាស្ត្រាចារ្យ សាំង​សីទ ភិ​រិ​យៈ​រ៉ាំ​ង​សាន់ ក៏​ធ្លាប់ជា​គ្រូ​របស់លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា កាលដែល​លោក​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ប្រទេស​ថៃ​។​

លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ​សាំង​សីទ ភិ​រិ​យៈ​រ៉ាំ​ង​សាន់ (Dr. Sungsith Piriyarangsan) ​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ទទួលបន្ទុក​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​នៃ​ព្រឹទ្ធសភា​ព្រះរាជាណាចក្រ​ថៃ

​សូមបញ្ជាក់ថាជំនួប​ពិភាក្សា​នោះ បាន​ផ្តោត​សំខាន់​ទៅលើ​ការផ្លាស់ប្តូរ​ទស្សនៈ​យោបល់ និង​ ការស្វែងរក​វិធានការ​ចាំបាច់​នានា​ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​កូ​វីដ​-១៩ជាពិសេស សម្រាប់​ពលករ​ខ្មែរ​ចំណាកស្រុក​។​

​ក្នុងឱកាស​នោះលោក​បណ្ឌិត​សាស្ត្រាចារ្យសាំង​សីទ ភិ​រិ​យៈ​រ៉ាំ​ង​សាន់ បាន​ថ្លែង​កោត​សរ​សើ​រ​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន​យ៉ាងខ្លាំង និង​ឆាប់រហ័ស ធ្វើឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​ល្អប្រសើរ ជាពិសេស ការចាត់វិធានការ​ការពា​រ​ជំងឺ​កូ​វីដ​-១៩បាន​ទាន់ពេលវេលា និង​​មាន​ប្រសិទ្ធភាព​ខ្ពស់ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ានដោយ​ឈរលើ​នយោបាយឈ្នះ​-​ឈ្នះ ក្នុងការ​ដោះស្រាយ​បញ្ហា​កាត់បន្ថយ​ភាពក្រីក្រ វិសមភាពនិង​គំលាត​សង្គម​ដោយ​ជោគជ័យ​។

​តាមរយៈ​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ លោក​បណ្ឌិត​សាស្ត្រា​ចារ្យ​សាំង​សីទបាន​ផ្តាំផ្ញើ​សេចក្តី​នឹករលឹកនិង​ការសួរសុខទុក្ខ​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ​។​

​ជា​ចុងក្រោយ បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ក៏បាន​លើកឡើង​អំពី​ចំណងមិត្តភាពនិង​កិច្ច សហការ​ល្អ​រវាង​ក​ម្ពុ​ជា​-​ថៃក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​ប្តេជ្ញា​បន្ត​ថែរក្សា​ចំណងមិត្តភាពនិង​កិច្ចសហប្រតិបត្តិការ​ល្អ​​​រវាង​ប្រទេស​ទាំងពីរ ទាំង​សម្រាប់​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​៕​Ph