ដោយ:បាយ័ន/សៀមរាបៈ មន្រ្តីសុខាភិបាលបានបន្តយកសំណាកអាជីករផ្សារពួក ស្រុកពួកចំនួន៤៩២នាក់ ហើយបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ អាជីវករផ្សារពួក ស្ថិតក្នុងឃុំពួក ស្រុកពួកចំនួន៣៨៦នាក់ត្រូវបានខាងសុខាភិបាលធ្វើតេសយកកំហាក ហើយបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំននួន៦០នាក់។បន្ទាប់ពីរកឃើញអ្នកវិជ្ជមានច្រើនបែបនេះផ្សារពួក ស្រុកពួកបានបិទនៅល្ងាចថ្ងៃទី១២ ខែសីហានោះដែរ។
ខាងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនទាំងអស់ថា សូមបងប្អូនតាមដានសុខភាពរបស់ខ្លួន បើមានករណីសង្ស័យ សូមបន្តមកយកសំណាកនៅវិទ្យាល័យ.ពួក ថ្ងៃស្អែក(ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ)៕សរន