ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានអះអាងថា កូនសត្វឆ្មាដាវមួយក្បាលត្រូវបានជួយសង្រ្គោះខណៈដែលវា កំពុងតែត្រូវបានស្រមោចរោម ។ 

ប្រភពដដែលបានអះអាងថា កូនសត្វដ៏តូចមួយក្បាលនេះ ត្រូវបានបុគ្គលិកនៅជំរុំតង់តំបន់ជួរភ្នំក្រវាញ សម្រាប់ការជួយសង្គ្រោះប្រទះឃើញ ។ 

ប្រភពដដែលបានបន្តថា កូនសត្វ ឆ្មាព្រៃញីមួយក្បាលនេះត្រូវបានប្រទះឃើញដោយបុគ្គលិកម្នាក់ ខណៈវាកំពុងយំដោយសារស្រមោចក្រហមខាំ។ បុគ្គលិកក៏បានធ្វើតាមការណែរនាំពីអ្នកជំនាញគីលោក និក ម៉ាក ដែលជានាយកថែរទាំនិងសង្គ្រោះសត្វព្រៃ ដោយថែរទាំកូនឆ្មាដាវនោះរហូតដល់អាចដោះលែងទៅក្នុងព្រៃវិញបានដោយសុវត្ថិភាព និងទំនួលខុសត្រូវ៕/PC