នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង អមដំណើរ​ដោយ លោក​អភិបាលរង​ខេត្ត , លោក​ប៉ោ ទ្រី​ឌឿ​ន ទីប្រឹក្សា សម្តេច​ក្រឡាហោម និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់ ទំនប់​ស្ទាក់​ទឹក ស្ទឹង​មង្គលបុរី​ស្ថិតនៅ​ភូមិ ម្នា​ស់កាល ឃុំ​អូរ​ដា និង​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។