លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធាន គណៈបញ្ជាការ ឯកភាព ខណ្ឌចចំការមន កាលពីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបន្តចុះពិនិត្យ តាមគោលដៅ បិទបម្រាមគោចរ នៅក្នុងភូមិសាស្ត្រ ខណ្ឌចំការមន ក្នុងការអនុវត្ត តាមសេចក្ដីសម្រេចលេខ ២៥៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ដីពីការបន្តអនុវត្ត វិធានការរដ្ឋបាល និងបម្រាបគោចរ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល ៧ ថ្ងៃបន្តទៀត។