នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមភូមិន្ទ បានមានប្រសាសន៍ប្រាប់ AMS ថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទអាស្ត្រាហ្សេនីកា ដូសទី៣ ឬដូសជំរុញ ជូនដល់កងទ័ព និងគ្រួសារកងទ័ព ដែលចាប់ផ្តើមកាលពីថ្ងៃទី៩ ខែសីហា រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ គឺដំណើរការនៃការចាក់បានល្អ និងលឿន ដោយមិនមានបញ្ហាអ្វីកើតឡើងទេ។ ការចាក់ជូនកងទ័ព និង គ្រួសារកងទ័ពបានចំនួនជាងមួយសែននាក់ហើយ។នៅពេលខ្លីខាងមុខនេះ គឺនឹងបញ្ចប់ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព៕