ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ អង្ករ​២៦​តោន របស់លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ត្រូវបាន​លោក ប៉ា សុខុម អនុរដ្ឋលេខាធិការ​ក្រសួង អភិវឌ្ឍន៍ជនបទ​លោក សោម សុផាត លោក អ៊ុន សំអុល​ទីប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍ ជនបទ និង លោក ជិន រដ្ឋា​ប្រធាន មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង​នាំយកទៅ ប្រគល់ជូន ដល់​រដ្ឋបាល​ស្រុក​រលាប្អៀរ​សម្រាប់​ចែក​ដល់​ឃុំ​ទាំង​១៣​ក្នុងស្រុក​និង បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៤ ខែសីហា​។ ពិធី​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​ក្នុងឱកាស​នោះ យង់ សៅ​វុ​ឌ្ឍី អភិបាលស្រុក​រលាប្អៀរ​បាន​ថ្លែង​នូវ​អំណ​គុណ​យ៉ាង ជ្រាលជ្រៅ​ដល់​លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន​ដែល​បាន​ឧបត្ថម្ភ​អង្ករ​ដល់​ឃុំ ទាំង​១៣​ក្នុងស្រុក​របស់លោក​៕​សរន​-PC