ដោយៈសុផល/ភ្នំពេញ៖ លោកអ្នកអាចប្រើអេស៊ីលីដាម៉ូបាល ដើម្បីដកប្រាក់រហ័សពីម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដាទូទាំងប្រទេសដោយមិនប្រើប័ណ្ណ(Cardless)បានយ៉ាងឆាប់រហ័ស និងងាយស្រួល។ជាពិសេអតិថិជនអាចដកប្រាក់បានចំនួន៥.០០០ដុល្លារ ឬ២០លានរៀលក្នុងមួយថ្ងៃ ដោយមិនអស់ថ្លៃសេវា ។
របៀបដកប្រាក់រហ័ស(Quick Cash) ពីម៉ាស៊ីនអេធីអឹម តាមរយៈអេស៊ីលីដាម៉ូបាល៖
១. បើកដំណើការកម្មវិធីអេស៊ីលីដាម៉ូបាល
– ជ្រើសរើស”ដកប្រាក់តាមATM(Quick Cash)”
– ស្កែនម្រាមដៃឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
– ជ្រើសរើសគណនីវ៉លឡេត ឬគណនីធនាគារ រួចហើយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក
-ចុចប៊ូតុង”បង្កើត”
លោកអ្នកនឹងទទួលបានលេខសម្ងាត់៦ខ្ទង់(Gold Code*) សម្រាប់បញ្ចូលក្នុងម៉ាស៊ីនអេធីអឹមដើម្បីដកប្រាក់នេះ។
២. ដកប្រាក់ពីម៉ាស៊ីនអេធីអឹម
-ចុចលើScreen ឬប៊ូតុងណាមួយរបស់ម៉ាស៊ីនអេធីអឹម
– ជ្រើសរើសភាសា
-ជ្រើសរើស”ដកប្រាក់តាមលេខកូដ(Cash Withdrawal via Gold Code)”
-បញ្ចូលលេខសម្ងាត់៦ខ្ទង់ ដែលលោកអ្នកបានបង្កើតនៅក្នុងកម្មវិធីអេស៊ីលីដាម៉ូបាលខាងលើ
-ចុចប៊ូតុង”យល់ព្រម”
-បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក(ចំនួនទឹកប្រាក់ដែលត្រូវដកត្រូវដូចគ្នានឹងចំនួនទឹកប្រាក់ដែលបានបង្កើតក្នុងអេស៊ីលីដាម៉ូ បាល)
-ចុចប៊ូតុង”យល់ព្រម”
-ប្រតិបត្តិការបានសម្រេច (សូមយកប្រាក់របស់លោកអ្នក ពីម៉ាស៊ីនអេធីអឹម)។
សូមជម្រាបថា៖Gold Codeសម្រាប់ដកប្រាក់ពីម៉ាស៊ីនអេធីអឹមមានសុពលភាពប្រើប្រាស់រយៈពេល២៤ម៉ោង។ប្រសិនបើអតិថិជនមិនបានដកប្រាក់ក្នុងអំឡុងពេលកំណត់នេះទេ ទឹកប្រាក់នេះនឹងចូលក្នុងគណនីវិញ ដោយស្វ័យប្រវត្តិ។
សូមស្វែងយល់ពវិធីដកប្រាក់រហ័ស(Quick Cash) ពីម៉ាស៊ីនអេធីអឹម តាមរយៈអេស៊ីលីដាម៉ូបាល ដូចខាងក្រោម៖