ដោយៈ ប.ជ័យ / ព្រំដែនថៃ កម្ពុជាៈ ជនជាតិថៃ ចំនួន ៦ នាក់ / ស្រី១នាក់ត្រូវបាន តម្រួត (នគរបាល) ការពារព្រំដែនថៃ លេខ១២ បានឃាត់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន នៅពេលពួកគេ បម្រុងលួចឆ្លងដែន ចូលមកក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីមកធ្វើការក្នុងកាស៊ីណូ អនឡាញ។
ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិណងយ៉ាកែវ ឃុំ/ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ពោលគឺ មានការរឹតបន្តឹង សម្រាប់ទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ-១៩កាន់តែមាន សភាពធ្ងន់ធ្ងរ ពិសេស គឺមេរោគបំប្លែងខ្លួន ដែលតា។
ជនជាតិថៃទាំង ៦ នាក់ គឺមកពីខេត្តឈៀងម៉ៃ ៣ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ និងទីក្រុងបាងកក ១ នាក់ ។ ពួកគេបានសារភាពថាៈ មកដល់ខេត្តស្រះកែវ តាំងពីព្រលប់ ។ លុះពេលទៀបភ្លឺ ថ្ងៃបន្ទាប់ ពួកគេ ក៏បានដើរឆ្លងថ្នល់ត្រង់ចំណុច ក្បែវត្តណងយ៉ាកែវ ដើម្បីទៅជួបនឹងមេខ្យល់ ដែលជាជនជាតិខ្មែរ ក្នុងការនាំឆ្លងដែន។
ពួកគេ បានអះអាងថា ការលបឆ្លងដែននេះ គឺអាចធ្វើអោយពួកគេ សល់កម្រៃច្រើន ដោយចូលទៅធ្វើការ នៅក្នុងកាស៊ីណូ អនឡាញ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ បើទៅដល់ទីនោះ ក្រុមហ៊ុន នឹងជួយគ្រប់យ៉ាង ទាំងការហូបចុក និងការស្នាក់នៅ៕/V-PC