ដោយៈ​សុផល​​ភ្នំពេញ​៖ រឹតតែ​ងាយស្រួល​ក្នុងការ​ខ្ចីប្រាក់​ពី​ធនាគារ អេស៊ីលីដា សម្រាប់​អតិថិជន​មាន​គណនី​ដាក់​ប្រាក់ បញ្ញើ​មាន​កាលកំណត់​នៅក្នុង​ធនាគារ អេស៊ីលីដា​ហើយ​មាន​តម្រូវការ​សាច់ប្រាក់​ប្រើប្រាស់​យកទៅ​ប្រើប្រាស់​ភ្លាមៗ​នោះ អតិថិជន​អាច​ស្នើសុំ​ខ្ចី​ឥណទាន​តាម រយៈ​អេស៊ីលីដា​ម៉ូ​បាល​បាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​អញ្ជើញ​មកកាន់​ធនាគារ អេស៊ីលីដា មិនចាំបាច់​បំពេញ​ពាក្យស្នើសុំ ឬ​ឯកសារ ឬ​មាន​ភ្នាក់ងារ​ចុះទៅ​វាយតម្លៃ​ដល់​លំនៅឋាន ឬ​ទីកន្លែង​ប្រកបមុខរបរ​អតិថិជន​នោះឡើយ ។ ទំហំ​កម្រិត​ឥណទាន​អតិថិជន​អាច​ស្នើសុំ​ខ្ចី​រហូតដល់ ៨០០​លាន​រៀល ឬ​២០​ម៉ឺន​ដុល្លារ នៃ​ចំនួន​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ​។​

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍ថា ការដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់តាម​អេស៊ីលីដា​ម៉ូ​បាលអតិថិជន​ទទួល​បាន​អត្រា​ការប្រាក់ ខ្ពស់ ជាង​មក​បញ្ជរ​ធនាគារ ដែល​នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​អតិ​ថិ​ជន សម្រាប់​ភាពលំបាក នៃ​ការប្រាស្រ័យ ទាក់ទង​ជួប​តទល់​មុខ​គ្នា ក្នុង​កាលៈទេសៈ​នៃ​ការឆ្លង​ជំងឺ​រាតត្បាត​ផង​។​

​លោកស្រី សុខ សោភា បាន​បញ្ជាក់ថា អេស៊ីលីដា​ម៉ូ​បាល បាន​បំពាក់​នូវ​មុខងារ​ជាច្រើន ដែលមាន អតិថិ ជន​ជាង​២​លាន​នាក់ កំពុង​ប្រើ​អេស៊ីលីដា​ម៉ូ​បាល ហើយ​អតិថិជន អាច​ប្រើប្រាស់ គ្រប់បែបយ៉ាង​បាន នៅលើ​អេស៊ីលីដា​ម៉ូ​បាល សឹងតែ​មិន បាំ​បាច់ មកកាន់ ធនា​គារ​ផ្ទាល់​។ លោកស្រី​នាយិការ បាន​បន្ថែមថា បច្ចុប្បន្ននេះ មាន​អ្នក​ប្រើ​អេស៊ីលីដា​ម៉ូ​បាល ជិត ២​ម៉ឺន​៥​ពាន់​ប្រតិបត្តិការ ទៅលើ​ទឹក​លុយ ជាង ៣០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

                       លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា

​យោង​ប្រភព​អេស៊ីលីដា​បានឱ្យដឹងថា​៖​វិធី​ងាយៗ​លឿន​រហ័ស ដាក់​ស្នើសុំ​ភ្លាម​ទទួលបាន​ការពិនិត្យ​និង​អនុម័ត​ជូន​ភ្លាមៗ​មិន​រង់ចាំ​យូរ​ឡើយ​។​ដើម្បី​អាច​ស្នើសុំ​ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ​នេះ លោកអ្នក​ត្រូវ​៖
• ចុះឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​ម៉ូ​បាល​
• មាន​ប្រាក់​បញ្ញើ​មាន​កាលកំណត់​នៅ​ធនាគារ អេស៊ីលីដា និង​បាន​ភ្ជាប់ (Linked) ជាមួយ​សេវា​អេស៊ីលីដា​ម៉ូ​បាល​។​
​របៀប​ស្នើសុំ​ឥណទាន​
• ចូល​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​
• ចុច​លើ​ប៊ូ​តុង “​ស្នើសុំ / Request”
• សូម​ស្កេ​ន​ផ្ទៃមុខ ឬ​ស្នាម​ម្រាមដៃ ឬ​បញ្ចូល​លេខ​សម្ងាត់​
• ជ្រើសរើស “​ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ / Loan Against Term Deposit”
• ជ្រើសរើស​លេខ​សម្គាល់​នៃ​ប្រាក់​បញ្ញើ​មាន​កាលកំណត់ បន្ទាប់មក​ប្រព័ន្ធ​នឹង​បង្ហាញ​ព័ត៌មាន​នៃ​ការស្នើសុំ​ឥណទាន​របស់​លោកអ្នក​
• បន្ទាប់មក​ចុច​ប៊ូ​តុង “​យល់ព្រម / OK”
​របៀប​បញ្ចប់​ឥណទាន​
• ចូល​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​
• ចុច​លើ​ប៊ូ​តុង “​ស្នើសុំ / Request”
• សូម​ស្កេ​ន​ផ្ទៃមុខ ឬ​ស្នាម​ម្រាមដៃ ឬ​បញ្ចូល​លេខ​សម្ងាត់​
• ជ្រើសរើស​របាយការណ៍​ឥណទាន​សង្ខេប​
• ចុច​លើស​ញ្ញា “…” នៅលើ​ឥណទាន​ដែល​លោកអ្នក​ចង់​បញ្ចប់​
• រួច​រើសយក​ពាក្យ​ថា “​ការបញ្ចប់​ឥណទាន / Terminate” ៕