ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ក្រុមតាលីបង់បានពង្រឹងទឹកដីរបស់ពួកគេបន្ថែមទៀតនៅជុំវិញទីក្រុងកាប៊ុលនៅថ្ងៃសៅរ៍នេះខណៈជនភៀសខ្លួនពីការវាយលុកឥតឈប់ឈរពីក្រុមបះបោរនេះបានជោរជន់ពេញរដ្ឋធានី ហើយកងម៉ារីនអាម៉េរិកបានវិលត្រឡប់វិញដើម្បីជម្លៀសជនជាតិខ្លួនចេញជាបន្ទាន់។
ដោយទីក្រុងធំទីពីរនិងទីបីរបស់ប្រទេសនេះបានធ្លាក់ចូលក្នុងដៃតាលីបង់ទៅហើយនោះ ទីក្រុងកាប៊ុលបានក្លាយជាទីតាំងដែលត្រូវបានឡោមព័ទ្ធចុងក្រោយបង្អស់សម្រាប់កងកម្លាំងរដ្ឋាភិបាល ដែលធ្វើការតតាំងតិចតួចឬគ្មានការតដៃសោះនៅកន្លែងដទៃទៀត។
ឥឡូវនេះក្រុមអ្នកប្រយុទ្ធបះបោរកំពុងបោះជំរំនៅចម្ងាយតែ ៥០ គីឡូម៉ែត្រពីទីក្រុងកាប៊ុលជាហេតុនាំឱ្យអាម៉េរិកនិងបណ្តាប្រទេសដទៃទៀតប្រញាប់បញ្ចូនជនជាតិរបស់ខ្លួនចេញពីទីក្រុងកាប៊ុល នៅមុនការវាយលុកពេញទំហឹងគួរឱ្យខ្លាច។
បុគ្គលិកស្ថានទូតអាម៉េរិកត្រូវបានបញ្ជាឱ្យចាប់ផ្តើមកាត់កម្ទេចនិងដុតសម្ភារៈរសើបៗចោលឱ្យអស់ ខណៈទាហានអាម៉េរិក ៣.០០០នាក់បានចាប់ផ្តើមមកដល់ដើម្បីធានាការពារដល់អាកាសយានដ្ឋាននិងមើលការខុសត្រូវលើការជម្លៀស។
បណ្តាប្រទេសអឺរ៉ុបរួមមានអង់គ្លេសអាល្លឺម៉ង់ដាណឺម៉ាកនិងអេស្ប៉ាញបានប្រកាសដកបុគ្គលិកចេញពីស្ថានទូតរៀងៗខ្លួនកាលពីថ្ងៃសុក្រផងដែរ៕
តាលីបង់ចូលកាន់តែកៀកទីក្រុងកាប៊ុល
ជនភៀសខ្លួនពីការវាយលុកឥតឈប់ឈរពីក្រុមបះបោរនេះបានជោរជន់ពេញរដ្ឋធានី