​ប្រែ​សម្រួលៈ​វាសនា​/​អ៊ី​ស្តា​ន់​ប៊ុល​៖​ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​នៅ​ប្រទេស​ទួកគី​បាន​ឡើងដល់​យ៉ាងតិច​៤០​នាក់ នេះ​បើ​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​​កាលពី​ថ្ងៃ​សៅរ៍​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កើតមាន​នៅ​ខេត្ត​ចំនួន​៣​កាលពី​ថ្ងៃ​ពុធ​ដោយ​បាន​បង្ក​ការ​ជន់​លិច បំផ្លាញ​ផ្ទះ បំបាក់​ស្ពាន​យ៉ាងតិច​ចំនួន​៥ បក់​នាំ​យក​រថយន្ត​ទៅ​ជាមួយ​និង​បណ្តាលអោយ​ខូច​ផ្លូវ​ជា​​ច្រើន​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​។​

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​តួ​ក​គី​បាន​និយាយថា មនុស្ស​៣៤​នាក់​បាន​ស្លាប់​នៅក្នុង​ខេត្ត​កាស​តា​ម៉ូ​នូ និង​៦​នាក់​ទៀត​នៅ​ខេត្ត​ស៊ីណូប​។​មនុស្ស​៩​នាក់​រងរបួស​នៅ​ខេត្ត​ស៊ីណូប និង​ម្នាក់​កំពុង​បាត់​​ខ្លួន​នៅ​ខេត្ត​បាទី​ន​។​តែ​អ្នកស្រុក​បាន​និយាយថា មនុស្ស​រាប់រយ​នាក់​កំពុង​បាត់​ខ្លួន​។​

​មនុស្ស​ប្រមាណ​២.២៥០​នាក់​ត្រូវបាន​ជម្លៀស​នៅ​ទូទាំង​តំបន់ ដោយ​ខ្លះ​ត្រូវ​ឧទ្ធម្ភាគចក្រ​ស្ទូច​ចេញពី​ដំបូល​ផ្ទះ​និង​ខ្លះទៀត​ជាប់​នៅក្នុង​ផ្ទះ​៕

​អ្នកស្រុក​ពិនិត្យមើល​ទ្រព្យសម្បត្តិ​ក្រោយ​ទឹកជំនន់​និង​ការបា​ក់ដី​កាលពី​ថ្ងៃ​សុក្រ​នៅ​ខេត្ត​កាស​តា​ម៉ូ​នូ