​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ប្រជាពលរដ្ឋ នៅ​ស្រុក​ថ្មពួក ដែលជា​ស្រុក​ចុងក្រោយ នៃ​ខេត្តបន្ទាយមានជ័យ ទើប​ទទួល​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ ត្រូវ​ចាក់​វ៉ាក់សាំង ផលិតផល សហរដ្ឋអាមេរិក ប្រភេទ ច​ន​សុន ច​ន​សុន (Johnson & Johnson) ដែល​ផ្តើម​ពីថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១ តទៅ ។​

​ក្នុង​ពិធី​បើក​ដំណើរ​ការចាក់ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ មានការ​អញ្ជើញ​ដឹកនាំ​ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ប៉ាល់ សំអឿន តំណាងរាស្ត្រ លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​។​

​លោក អែម សុខា អភិបាលស្រុក​ថ្មពួក បានអោយ​អោយដឹងថាៈ ក្នុងស្រុក​នេះ​ផែន​ការចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើង មាន​ប្រមាណ ៦ មឺ​ុ​ន​នាក់ ។ ប៉ុន្តែ​វ៉ាក់សាំង​ប្រភេទ Johnson & Johnson របស់​សហរដ្ឋអាមេរិក ដែល​ស្រុក​ទទួលបាន មាន​ចំនួន ៣២.០០០ ដូ​ស ហើយ​ពលរដ្ឋ អាយុ ១៨​ឆ្នាំ​ឡើង ដែលមាន​ក្នុង​បញ្ជី ត្រូវបាន​ចាក់​វ៉ាក់សាំង នៅពេលនេះ មានតែ​ចំនួន ២៥.៩៣៦ នាក់​ទេ ។​

​លោក​បាន​បន្តថាៈ ប៉ុន្តែ​ចំណោម​ចំនួន​នោះ មាន​ពលរដ្ឋ​ច្រើន រយ​ពាន់​នាក់​ដែរ បាន​ទៅ​ទទួល​ការ ចាក់​វ៉ាក់សាំង នៅ​ស្រុក ក្រុង​ផ្សេង នាពេល​កន្លងមក ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានអោយដឹងថាៈ ពេលនេះ បាន​បើក​យុទ្ធនា​ការចាក់​វ៉ា​ក់ សាំង ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង ៦ ឃុំ នៃ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន ៣២.០០០ ដូ​ស គឺ​វ៉ាក់សាំង​ប្រភេទ Johnson & Johnson ត្រូវ​ចាក់​តែ ១ ដូ​ស​ប៉ុណ្ណោះ វា​មាន​ប្រសិទ្ធភាព ហើយ​។​

​លោក​បាន​បន្តថាៈ ៩ ក្រុង / ស្រុក ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​ដំណើរ​ការចាក់​វ៉ាក់សាំង គ្រប់​ទាំង​អស់ហើយ នៅឡើយ​តែ ស្រុក​ថ្មពួក ជា​ស្រុក​ចុងក្រោយ​គេ ។ ហេតុនេះ សូម​អញ្ជើញ​ពុក​ម៉ែ បងប្អូន ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង អោយបាន​គ្រប់ៗ​គ្នា ដែលជា​ការផ្តល់ជូន ដ៍​ថ្លៃថ្លា​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូម​រំលឹកថា ពលរដ្ឋ​ស្រុក​ស្វាយចេក ក៏​ទើប​ចាក់​វ៉ាក់សាំង ប្រភេទ​ខាងលើ ជូន​ពលរដ្ឋ​ខ្លួន ចំនួន ៣០.០០០ នាក់ លើ​គម្រោង​ស្នើសុំ​ចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ មាន​អាយុ ១៨​ឆ្នាំ​ឡើង ចំនួន ៤៧.០០០ នាក់ ៕/V​