Range Rover ឆ្លាត ចេះ​មើល​ភ្លើង​ចរាចរណ៍ អាច​នឹងមាន​លើ​ដងផ្លូវ​ឆាប់ៗ​នេះ​

1407
ចែករម្លែក

រថយន្ត ដែល​អាច​បើក​ដោយ​ស្វ័យប្រវត្តិ​នៅ​ជុំវិញ​ទីក្រុង និង ថែមទាំង​អាចឆ្លើយតប​ទៅនឹង​ភ្លើងស្តុប ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ មិថុនា​នេះ ហើយ​អាច​នឹងមាន​នៅលើ​ដងផ្លូវ​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​។​

បច្ចេកវិជ្ជា​សម័យ​អវកាស​របស់​រថយន្ត Range Rover Sport ថែមទាំង​អាចឱ្យ​រថយន្ត​បើកបរ​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​រាង​អក្សរ T និង​រង្វង់​មូល ហើយ​អាច​បើកផ្លូវ​សម្រាប់​រថយន្ត​សង្គ្រោះបន្ទាន់​ទៀតផង​។​

វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​ដោយ​រដ្ឋាភិបាល​តម្លៃ ២០ លាន​ផោន (​ជាង ២៥ លាន​ដុល្លារ​) ដែល​រៀបចំឡើង​ដើម្បី​រក្សា​ចក្រភព​អង់គ្លេស​ឱ្យនៅ​ឈានមុខ​គេ​ខាង​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។​

រថយន្ត Range Rover Sport គឺជា​ប្រភេទ​រថយន្ត​មួយ​ក្នុងចំណោម​រថយន្ត​ច្រើន​ស៊េរី ដែល​ត្រូវ​បានដាក់​បង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ Horiba Mira ដែលជា​កន្លែង​ធ្វើតេស្ត​បើកបរ​ស្ថិតក្នុង​ទីក្រុង​នូ​នី​តុ​ន មុនពេល​វា​ត្រូវបាន​ដាក់ឱ្យ​បើក​សាកល្បង​ជា​ផ្លូវការ​នៅលើ​ដងផ្លូវ​នៅ​ចុងឆ្នាំ​នេះ​៕

​រថយន្ត Range Rover Sport អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ និង​ស្គាល់​ភ្លើងស្តុប​

ទីតាំងផ្សាយពាណិជ្ជកម្ម