ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ម្នាក់ បាន​ស្លាប់ និង ៣៥ នាក់​ផ្សេងទៀត បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តស្ទឹងត្រែង គិត​ត្រឹម​ម៉ោង ៥ ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ ២០២១​។​

​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថាៈ បុរស​ខ្មែរ​អុ​ី​ស្លាម ឈ្មោះ ស្លេះ​ម៉ាត់ វ័យ ៦៧ ឆ្នាំ រស់នៅ​ភ្នំ​ខៀវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ទទួលមរណភាព នៅក្នុង​មណ្ឌល​ព្យាបាល ជំងឺ​កូ​វី​១៩ ខេត្តស្ទឹងត្រែង ដោយសារ​ស្ថានភាព​សួត​អ្នកជំងឺ មាន​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​ក្រុមគ្រូពេទ្យ មិន​អាចជួយ​សង្គ្រោះបាន​។ ករណី​អ្នកស្លាប់ បាន​កើន​ដល់ ៦ នាក់ ហើយ​ក្នុងនោះ​ស្រី ២ នាក់ មកទល់នឹង​ពេលនេះ​។​

​នៅ​ថ្ងៃ​ដដែល អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ មាន​ចំនួន ៣៥ នាក់ ក្នុងនោះ​ស្រី ១៨ នាក់​។ អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) ចំនួន ២ នាក់ និង​មិនមាន​អ្នកជា​សះស្បើយ​ទេ នៅថ្ងៃនេះ​៕/V​