ដោយៈ បាយ័ន / សៀមរាបៈ អាជីវករ​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឱ្យ​អា​ជីរ​ករ មុន​ចូល​លក់ដូរ​ក្នុង​ផ្សារ ត្រូវតែ​ធ្វេ​ី​តេស្ត​រក ជំងឺ​កូ​វីដ​-១៩ ជាមុនសិន​។ នេះ​ជា​លើកឡើង​របស់ លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​ដឹកនាំ​ក្រុមការងារ ដេ​ី​ម្បី​បេ​ី​ក​ឲ្យ ដំណេ​ី​រ​ការលក់ដូរ​ឡេ​ី​ង​វិញ បន្ទាប់ពី​បាន​បិទ អស់​រយៈពេល ១៤ ថ្ងៃ ចំនួន ២ លើក​រួចមក​។​

​អភិបាលស្រុក បាន​និយាយថា ចំពោះ​អាជីវករ ដែល​ចូល​លក់ដូរ​ក្នុង​ផ្សារ ត្រូវតែ​ធ្វេ​ី​តេស្ត​រក​សំណាក ជំងឺ​កូ​វីដ​-១៩ រួចរាល់​ជាមុនសិន ក្នុងករណី​ការ​ធ្វេ​ី​តេស្ត ទៅ​ឃេ​ី​ញ​ថា អវិជ្ជមាន ទេ​ី​ប​អាច​ចូល​លក់ដូរ​បាន ។​

​ផ្សារ​ដំ​ដែក បានប្រកាស​បើក​ឱ្យ​ដំណើរការ អាជីវករ​លក់ដូរ​ឡើងវិញ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ដោយ​អភិបាលខេត្ត​សៀមរាប​។ ប៉ុន្តែ​ការប្រកាស​ឱ្យ​លក់ដូរ​វិញ ប៉ុន្មាន​ថ្ងៃនេះ គឺ​មានតែ​អាជីវករ តែ​ប៉ុន្មាន​តូប​ប៉ុណ្ណោះ ដែល​ចូល​លក់ដូរ ដោយ​អាជីវករ មិនទាន់បាន​ចូល ពួកគាត់​យល់ថា ខ្លាច​ជំងឺ​កូ​វីដ​-១៩ រីក​រាលដាល​ជាថ្មី​៕/V​