ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចនគបាល ស្រុកសាមគ្គីមាន ជ័យ បានបញ្ជូនជនសង្ស័យ ១ នាក់ រួមជាមួយវត្ថុតាង ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគបាល ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្ត តាមនីតិវិធី ក្រោយពេលនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំឈានឡើង បានឃាត់ខ្លួនបុរស ១ នាក់នោះ ពាក់ព័ន្ធ ករណីប៉ុនប៉ងសម្លាប់មនុស្ស និងប្រើប្រាស់អាវុធកែច្នៃ ដោយខុសច្បាប់ ។
អធិការនគបាល ស្រុកសាមគ្គីមានជ័យ បានអោយដឹងថាៈ ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាននោះ ឈ្មោះ ផាន់ ផេង អាយុប្រមាណជា ៤០ ឆ្នាំ រស់នៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានពាក់ព័ន្ធករណី ប្រើប្រាស់អាវុធកែច្នៃ ខុសច្បាប់ និងប៉ុនប៉ងធ្វើឃាត ទៅលើឈ្មោះ ញ៉ាញ់ វី ដែលជាអ្នកសារព័ត៌មាន រស់នៅភូមិ ឃុំ ជាមួយគ្នា ។
អធិការនគបាល ស្រុកសាមគ្គីមានជ័យ បានរៀបរាប់ថាៈ នៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ ផាន់ ផេង បានចូលទៅដល់ក្នុងបរិវេណផ្ទះ ឈ្មោះ ញាញ់ វី ដោយនៅដៃ មានកាន់ដែកឆាប ចុងស្រួច និង ដាវស៊ាំមូ៉រ៉ៃ កាំភ្លើងច្នៃ បម្រុងវាយសម្លាប់ ឈ្មោះ ញាញ់ វី ខណៈពេល ជនរងគ្រោះ កំពុងដេកលង់លក់ ក្នុងផ្ទះរបស់ខ្លួន ។ ក៏ប៉ុន្តែនៅពេលនោះ បងប្អូនរបស់ឈ្មោះ ញាញ់ វី បានជួយឃាត់ទាន់ រួចហើយ ក៏បានរាយការណ៍ ទៅមេភូមិ និងប្រជាការពារ ឱ្យជួយអ្នតរាគមន៍។ លុះព្រឹកថ្ងៃទី១៤ សីហា ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលឃុំ ។
ក្រោយទទួលបណ្តឹងរួចហើយ សមត្ថកិច្ច មិនទាន់បានចាត់ការផង ស្រាប់តែនៅវេលាព្រលប់ ថ្ងៃទី១៤ សីហា ឈ្មោះ ផាន់ ផេង និងបក្ខពួក ប្រដាប់ដោយដាវស៊ាំម៉ូរៃ កាំភ្លើងកែច្នៃ ដែក និងដែកឆាប ចុងស្រួច បានទៅជេរ និងប៉ុនប៉ងសម្លាប់ ឈ្មោះ ញាញ់ វី ម្តងទៀត ទើបត្រូវបានប្រជាពលរដ្ឋ អ្នកជិតខាង ជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ ចុះមកដេញចាប់ ឃាត់ខ្លួនបានជនសង្ស័យ ខាងលើ រួមជាមួយវត្ថុតាង នាំយកទៅប៉ុស្តិ៍រដ្ឋបាលឃុំឈានឡើង មួយយប់ ។ លុះម៉ោងប្រមាណជាង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ សីហា នេះ ទើបបញ្ជូនខ្លួន មកអធិការដ្ឋានស្រុកតែម្តង។
ជនរងគ្រោះ ឈ្មោះ ញាញ់ វី បានបញ្ជាក់ថាៈ លោក និងជនបង្ក ធ្លាប់មានទំនាស់រឿង ដាក់ទ្រូ នេសាទត្រី និងទំនាស់ផ្លូវចេញចូលដី ទើបគាត់ចង់គំនុំ រករឿងហេតុរហូតមក ហើយម្យ៉ាង ជនបង្ក តែងតែផឹក ស្រាស្រវឹង ប្រើហិង្សា ក្នុងគ្រួសារផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង បញ្ជូនបន្ត មកការិយាល័យជំនាញ នៃស្នងការដ្ឋាននគបាល ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕/V