ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី១៥ខែសីហា២០២១នេះលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ៧០បានផ្តល់អំណោយជាស្បៀងនិងថវិកាដល់រដ្ឋបាលស្រុកទឹកផុសសម្រាប់ផ្តល់ដល់ពលរដ្ឋនៅក្នុងស្រុកដែលជួបការលំបាកនិងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ។លោកឧត្តមសេនីយ៍ទោ ឈីម ប៊ុននាត បានធ្វើជាតំណាង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាំយកអំណោយនេះទៅផ្តល់ជូនដល់សាលាស្រុកទឹកផុសដែលមាន លោក សូត្រ សង់ អភិបាលស្រុកទឹកផុសជាអ្នកទទួល។

អំណោយដែលផ្តល់ជូនមានអង្កបីតោន មីប្រាំបីកេសធំ ត្រីខប្រាំកេស ទឹកដោះគោប្រាំកេស ស្កស១០០គីឡូ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ទឹកសុទ្ធ៤០កេសនិងថវិកា១០០០ដុល្លា៕សរន