ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេណេកា ដូសជំរុញ ឬដូសទី៣ ជូនដល់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងគ្រួសារ បានបិទបញ្ចប់ ដោយជោគជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានដំណើរការ ដោយរលូន រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីតាំងសាលា អនុវិទ្យាល័យ ចាក់អង្រែក្រោម ។
ជាមួយគ្នានេះផងដែរ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្ត យ៉ាងខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំង វិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការ ទប់ស្កាត់ កូវីដ-១៩។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់ បានបង្ហាញនូវ សេចក្តីសប្បាយរីករាយ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្ត្រាហ្សេណេកា) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង ស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ បានឆាប់រហ័ស ទាន់សភាពការណ៍៕/V-PC