ស្ត្រីម្នាក់ ដោយសារតែខឹងប្រដៅកូនប្រុស ស្រី មិនស្តាប់ រួមទាំងចេះតែមានបញ្ហា ជាមួយប្តីថែមទៀតផងនោះ ក៏សម្រេចចិត្តមកស្ពាន ជ្រោយចង្វារ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានគេជួយ ចាប់ឃាត់ទាន់ពេល។ ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤០នាទី យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។