នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាល នៃគណៈអភិបាល ក្រុងដូនកែវ រួមជាមួយ លោក លោកស្រី អភិបាលរងក្រុង ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប បានអញ្ជើញចូលរួម ប្រកាស បើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ប្រភេទ ស៊ីណូវ៉ាក់ (Sinovac) ជូនដល់កុមារ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅទូទាំងក្រុងដូនកែវ។