លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ សាលាខេត្ត ឧត្តរមានជ័យ បានឲ្យដឹងថាៈ ច្រកព្រំដែនអូរស្មាច់ ក្នុងក្រុងសំរោង គិតរយៈពេល បីថ្ងៃ ពីថ្ងៃទី១៣.១៤.១៥ ខែសីហានេះបន្ទាប់នៃដំណើរការបើកច្រក ទ្វារព្រំដែនឡើងវិញ មានពលករខ្មែរ វិលចូលមកស្រុកកំណើត នៅកម្ពុជាវិញ ចំនួន ៨០០ នាក់ និងរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៧២ នាក់។