លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស សមាគម​អតីត យុទ្ធជន​កម្ពុជា ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ អា​ស្ត្រា​ហ្សេ​ណេ​កា​) ក្នុង​គោលការណ៍ ស្ម័គ្រចិត្ត ជូន​ដល់​សមាជិកសមាគម​អតីតយុទ្ធជន និង​កងកម្លាំង​នៃ​ស្នងការដ្ឋាន នគរបាល​ខេ​ត្ត្ត​ស្វាយរៀង ស្ថិតនៅ​សាលប្រជុំ​ធំ​អគារ ឃ សាលាខេត្ត​។