ដោយៈទេពកង្រី/កំពង់ឆ្នាំង : កាលពីព្រឹកថ្ងៃទី១៦ ខែសីហា២០២១ ក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី សាខាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយប្រគល់ជាច្រើនប្រគល់ជូនលោក ស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំងសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយសារតែជំងឺកូវីដ១៩កូវីដ១៩ ។

ក្នុងឱកាសនេះលោកអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយប្រធានក្រុមហ៊ុន គូបូតា ផល្លា រិទ្ធី សាខាខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុង តែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។អំណោយនាពេលនេះមាន៖អង្ករបីតោន,ទឹកសុទ្ធ ១០០ កេស,មីម៉ាម៉ា ១០ កេសធំ, ម៉ាស ២៥០ ប្រអប់,អាល់កុល ប៊ីដុង និងទឹកប្រាក់ ១០ លានរៀល៕សរន