ភ្នំពេញៈគិតមកត្រឹមថ្ងៃទី១៦ខែសីហាឆ្នាំ២០២១មានមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូបហើយដែលទទួលបាននីតិសម្បទានយោបាយឡើងវិញ។ក្នុងចំណោម២៦រូបនោះមានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯងនិងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។ប៉ុន្តែមានមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិចំនួនបីរូបគឺមិនត្រូវបានអនុញ្ញាតិផ្តល់សិទ្ធិនយោបាយឡើងវិញទេដោយសារធ្វើសកម្មភាពបំពាននឹងសាលដីការបស់ តុលាការ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញដល់លោក ជួង ជូងី លោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងលោកស៊ុន ចន្ធីអតីតប្រធាន គណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយតុលាការដោយសារបុគ្គល ទាំងបីរូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេលប្រាំ ឆ្នាំបានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅ នឹងសាលដីការបស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ ។
លោក ជូង ជូងី និង លោកញឹម គឹមញ៉ុល បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ចំណែកលោក ស៊ុន ចន្ធីបានដាក់លិខិត ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
លោករៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា “ការដែលខ្ញុំមកបង្កើតគណបក្សថ្មី ព្រោះមិនសង្ឃឹមថា គណៈបក្សសង្គ្រោះជាតិ អាចរស់ឡើងវីញបាន និងជាពិសេសឃើញផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរដែលមិនអាចស្តារបាន ហើយមិនដឹងថា នរណាជាមេដឹកនាំពិតប្រាកដម្នាក់យករួចខ្លួនគ្មានការ ទទួលខុសត្រូវច្បាស់លាស់ ហើយនៅក្រៅច្បាប់មិនអាចធ្វើអ្វីបាន”។
ចំណែកលោក ផាន់ ចាន់ស័ក្តិ អតីតមេធាវីការពារលោកកឹម សុខា បានបញ្ជាក់ថា “គេចេញ មិនមែនគេក្បត់ទេ មកពីគេមើលឃើញច្បាស់ថា មេចោលម្សៀត មិនកើតជាការ។ អ្នកក្បត់ឆន្ទៈរាស្ត្រ គឺ សម រង្សី និង កឹម សុខា ដែលយល់ព្រមចូលសភានៅក្នុងឆ្នាំ២០១៤ រំសាយមហាបាតុកម្មដែលបាតុករខំលក់ឆ្កែ លក់ឆ្មាយកលុយមកតវ៉ាឯណោះទេ ។ ចំណែកអ្នកដែលបានសុំសិទ្ធិធ្វើនយោបាយ និងចេញបង្កើតបក្សពេលនេះ គឺជាជនរងគ្រោះពិតប្រាកដដល់ទៅពីរត្រួត និងមិនមែនជាអ្នកក្បត់ឆន្ទះរាស្ត្រឡើយ ។ ដូច្នេះក្បត់ឆន្ទះរាស្ត្រខ្លួនឯង កុំបំភ្លៃទម្លាក់កំហុសឱ្យគេឱ្យឯង”។
មន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង២៦រូប ដែលទទួលបាននីតិសម្បទានយោបាយវិញ មានដូចជា:
១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
២. លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
៣. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរអភិរក្ស។
៤. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។
៥. លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៦. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ (បង្កើតគណបក្សកែទម្រង់កម្ពុជា)
៧. លោក ច័ន្ធ សិលា ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៨. លោកស្រី ទេព សិទ្ធី ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៩. លោក ស៊ិន សុវណ្ណនី ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩)។
១០. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ។
១១. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១៣. លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
១៤. លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ប្រភពអះអាងថា បង្កើតគណបក្សបេះដូងជាតិ)
១៥. លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (បង្កើតគណបក្សកម្ពុជានិយម)
១៦. លោកមុត ចន្ថា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៧. លោកឡុង គឹមឃន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៨. លោកស្រី យ៉ង់ ផាន់ណេត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៩. លោក ជុំ ចាន់ដារិន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (កឹម សុខា)
២០. លោក ឡាត់ លិតេយ្យ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២១. លោក ទួត ឃឿត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១៕
២២. លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ
២៣. លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោកកឹម សុខា បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅដល់ក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
២៤. លោក ស៊ុន សុភ័ក្ត្រ
២៥. លោក ឃីម ឡាគី ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
២៦. លោក ម៉ៅ សុផល ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១៕
សរន(ប្រភពAMS)
លោក សុន ឆ័យ
លោក អ៊ូ ច័ន្ទរ័ត្ន
លោក ផាន់ ច័ន្ទស័ក្តិ
ប៉ុល ហំម
.លោក រៀល ខេមរិន្ទ្រ
លោកស្រី លី ស្រីវីណា
លោក តាវ គឹមឈន
លោក គង់ បូរ៉ា
លោក ជីវ កត្តា
លោក កង គឹមហាក់
លោក វ៉ា សាម៉ុន
លោក មុត ចន្ថា (ខាងឆ្វេង)
លោក ញ៉ែម បុញ្ញរិទ្ធ