ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ បើ​យោង​លទ្ធផល​តេស្ត​រហ័ស​(Rapid Test) និង​មន្ទីរ ពិសោធន៍​ជាតិ​ភ្នំពេញ (NPH) រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ថ្មី ដែលជា​ករណី​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​ពលករ​ខ្មែរ វិលត្រឡប់​ពី​ប្រទេស​ថៃ​ដែល​ស្ថិតក្នុង ការគ្រប់គ្រង របស់​ខេត្ត លើ​បុរស ស្ត្រី ជនជាតិខ្មែរ ចំនួន ៣៤៨ នាក់ នៅ​ថ្ងៃទី​១៥ ខែសីហា និង​អ្នកជា សះស្បើយ​ចំនួន ២៣៥ នាក់ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ។​

​នេះ​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន ចេញ​ពេល​ល្ងាច ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ របស់​រដ្ឋបាល ខេត្តបន្ទាយមានជ័យ ៕/V​