ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បានប្រកាសថា ស្ថានីយ​/​ដេប៉ូ ប្រេងឥន្ធនៈ​ចំនួន ២​ទីតាំង នៅ​រាជធានី​ប្រកប​របរ​មិន​សុចរិត ។

​ប្រភព​ដដែល​បាន​អះអាងថា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៅ រាជធានី ភ្នំពេញ បាន​ចុះ​អង្កេត និង​តាមដាន​តម្លៃ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​/​ដេប៉ូ បាន​ចំនួន ៨​ទីតាំង​ក្នុងនោះ ៨​ស្ថានីយ​/​ដេប៉ូ ដាក់លក់​ក្នុងតម្លៃ​ត្រឹមត្រូវ​ស្របតាម​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​។

​ប្រភព​ដដែល​បាន​បន្តថា ដោយឡែក តាមរយៈ​ការចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ជាក់ស្តែង នៅ​ទីតាំង​ស្ថានីយ​/​ដេប៉ូ ចំនួន​៩ ទីតាំង ក្នុងនោះ​២​ស្ថានីយ​/​ដេប៉ូ ត្រូវបាន​រកឃើញ​ភាពមិន​អនុលោម ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ អ្នកប្រើប្រាស់​៕​/PC