ដោយៈទេពកង្រី/កំពង់ឆ្នាំងៈរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២១បានប្រកាសពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័សចំនួន៦០នាក់នាក់(ស្រី២៩នាក់)កាលពីថ្ងៃទី១៦ខែសីហា។អ្នកដែលមានវិជ្ជមានកូវីដ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង,មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង,មណ្ឌលព្យាបាលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត,មណ្ឌលព្យាបាលវិទ្យាលយ័ហ៊ុនសែនកំពង់ត្រឡាចនិងមណ្ឌលវិទ្យាលយ័ហ៊ុនសែនបរិបូណ៌។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថាមកដល់ពេលនេះខេត្តមានអ្នកឆ្លងសរុបចំនួន២.៤៤៩នាក់(ស្រី១.៥១៤នាក់),អ្នកជាសះស្បើយសរុប២០០៣នាក់(ស្រី១២៦៥នាក់),អ្នកស្លាប់សរុប៦៣នាក់(ស្រី៣៧នាក់) និងអ្នកកំពុងសម្រាកព្យាបាល៣៨៣នាក់(ស្រី២១២នាក់)៕
សូមអានសេចក្តីប្រកាសព័ត៌មាន៖