ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រុមគ្រូពេទ្យ​រថយន្ត​ចល័ត​យោធភូមិភាគ​ទី​៥ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ បាន​បន្ត​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ជូន​កម្មករ និយោជិត ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​នេះ ជូន​ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​ការដឹកនាំ​ផ្ទាល់ ពី​សំណាក់ ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ និង​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ​សណ្ដាប់ធ្នាប់​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ យោធភូមិភាគ​ទី​៥​។​

​ប្រភព​បណ្តាញ​សង្គម​ផ្លូវការ​របស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​នៅថ្ងៃនេះ​បានបញ្ជាក់​ថា លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា តាម​ផែនការ ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ចាក់​ដោយ​ស្ម័​គ​ចិត្ត​ពី​ប្រជាពលរដ្ឋ និង​មាន​កិច្ចសហការ​ល្អ បង្កលក្ខណៈ​ងាយស្រួល ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ក្រុង ប្រជាពលរដ្ឋ​បានមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១​នេះ ដោយ​ក្រុម​រថយន្ត​ចល័ត កងពលតូច​ថ្មើរជើង​លេខ​៥១ យោធភូមិភាគ​ទី​៥ បាន​ដំណើរ​ការចាក់​ជូន​ប្រជាពលរដ្ឋ កម្មករ និយោជិត ដោយ​ឥតគិតថ្លៃ រួមជាមួយ​ការ​ចល័ត​ទៅ​គៀក​ផ្តល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
ឧ​ត្ត​សេនីយ៍​ទោ សេង ធា​រិ​ន ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ រួច ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ ៣​កុំ ៣​កា​ពារ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ប្រយុទ្ធប្រឆាំង​នូវ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ ៕​សរន​