ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ បានទទួលធុងសំរាម ពីក្រុមហ៊ុន មីស៊ូដា (MIZUDA)។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានប្រគល់ធុងសំរាម ក្រុមហ៊ុន មីស៊ូដា មានចំនួនសរុប ២៨ ០ ធុង ជូនដល់អង្គភាព ចំនួន ៣៩ ចំណុះឲ្យរដ្ឋបាលខណ្ឌ ដេីម្បីទុកឲ្យប្រេីប្រាស់ ប្រចាំថ្ងៃ ។
លោក ហែម ដារិទ្ធិ បានសុំឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោល ពាសវាលពាសកាល ឱ្យសោះ។ សូមទុកដាក់ ក្នុងធុងសំរាម៕/V