ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា ម៉ា​ឌូ​រ៉ូ ឈ្នះ​ការបោះឆ្នោត អាណត្តិ​ទី​២ ចំ​ពេល​មាន​ការអះអាង​អំពី​ការបោះឆ្នោត​លួច​បន្លំ​

3251
ចែករម្លែក

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)បានឈ្នះការបោះឆ្នោតជាថ្មីក្នុងអាណត្តិរយៈពេល៦ឆ្នាំជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតមួយ ដែលធ្វើឱ្យមានការធ្វើពហិការរបស់ក្រុមអ្នកប្រឆាំងនិងការអះអាងអំពីការបន្លំសន្លឹកឆ្នោត។

ដោយវាត្រូវបានធ្វើឡើងពេលប្រទេសជួបកង្វះម្ហូបអាហារដែលកើតចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនោះ អ្នកទៅបោះឆ្នោតមានតែ៤៦ភាគរយប៉ុណ្ណោះ។

ក្រុមមន្ត្រីរៀបចំការបោះឆ្នោត បានប្រកាសថា លោកនីកូឡាស ម៉ាឌូរ៉ូ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនេះ កាលពីល្ងាចថ្ងៃអាទិត្យទី២០ខែឧសភា។

លោក ហេនរី ហ្វាល់ខុន (Henri Falcón) បេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រឆាំងដ៏ធំនេះ បានច្រានចោលលទ្ធផលនេះភ្លាមៗ បន្ទាប់ពីការបោះឆ្នោតត្រូវបានបិទ។

លោក ហេនរី ហ្វាល់ខុន បាននិយាយថា “យើងមិនទទួលស្គាល់ថា ដំណើរការបោះឆ្នោតនេះ គឺត្រឹមត្រូវ ហើយយកជាបានការនោះទេ … យើងត្រូវតែមានការបោះឆ្នោតជាថ្មីនៅវ៉េណេស៊ុយអេឡា”។

ជាមួយនឹងសន្នឹកឆ្នោតជាង៩០ភារយត្រូវបានរាប់ហើយនោះ លោក នីកូឡាស ម៉ាឌូរ៉ូ អាយុ៥៥ឆ្នាំនេះ បានសំឡេងឆ្នោតគាំទ្រចំនួន៦៧,៧ភាគរយស្មើនឹងសន្លឹកឆ្នោត៥,៨លានសន្លឹក ខណៈដែលលោក ហេនរី ហ្វាល់ខុន បានឈ្នះបានសំឡេងឆ្នោតគាំទ្រ២១,២ភាគរយ គឺស្មើនឹងសន្លឹកឆ្នោត១,៨លានសន្លឹក។ នេះបើយោងតាម
ការប្រកាសរបស់ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិវ៉េណេស៊ុយអេឡា ៕ដោយ៖សុខា/sn

លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាអបអរជ័យជម្នះរបស់លោក តែនឹងរងសម្ពាធពីក្រៅ