ដោយៈសុផល/ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសដាក់ឱ្យ ប្រើប្រាស់”មណ្ឌលចត្តាឡីស័ក”ដែលស្ថិតនៅក្នុងបរិវេណទីស្ដីការក្រសួង។
ការបង្កើត”មណ្ឌលចត្តាឡីស័ក”សម្រាប់បុគ្គលិកមន្ត្រីរាជការនិងបុគ្គលិកជាប់កិច្ចសន្យា ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូននេះគឺក្នុងគោលបំណងជួយសម្រួល បន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួងដែលមាន ការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយហើយពុំមាន លទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន ដែលខ្លួនកំពុងរស់នៅ។
មណ្ឌលចត្តាឡីស័កនេះក៏នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ផងដែរ។
សូមជម្រាបថាមណ្ឌលចត្តាឡីស័កនេះត្រូវបានរៀបចំឡើងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០មានបណ្ដា ទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ៕/PC