ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុង នូវបម្រាមគោចរ ពេលរាត្រី ដែលបានដាក់ចេញ ឱ្យអនវុត្ត នៅក្នុងរាជធានីភ្នំពេញ រយៈពេល ២១ ថ្ងៃ កន្លងមក ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មី ឈ្មោះដែលតា (Delta)។ នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានអះអាងថាៈ សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរ បិទបញ្ចប់ តែបម្រាមគោចរ មួយប៉ុណ្ណោះ ដោយឡែក វិធានការផ្សេងៗទៀត ដូចជាការផ្អាកនូវ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ ការហាមជួបជុំ ដែលមានមនុស្សច្រើន ចាប់ពី ១៥ នាក់ឡើងទៅ នៅតែរក្សាដដែល៕/V