ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១បានប្រកាសពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័សចំនួន៣១នាក់នាក់(ស្រី១៧នាក់)និងមានអ្នកស្លាប់ជាបុរសមួយនាក់ទៀត។

អ្នកដែលមានវិជ្ជមានកូវីដ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង,មណ្ឌលព្យាបាលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត,មណ្ឌលព្យាបាលវិទ្យាលយ័ហ៊ុនសែនកំពង់ត្រឡាចនិងមណ្ឌលវិទ្យាលយ័ហ៊ុនសែនបរិបូណ៌។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថាមកដល់ពេលនេះខេត្តមានអ្នកឆ្លងសរុប២.៥៣៦នាក់(ស្រី១.៥៦៣នាក់)អ្នកជាសះស្បើយចំនួន២.០៣៩នាក់(ស្រី១.២៨៤នាក់)។ដោយឡែកអ្នកស្លាប់ថ្មីបុរសមួយនាក់ដែលធ្វើឱ្យអ្នកស្លាប់ចំនួន៦៧នាក់(ស្រី៣៩នាក់) និងអ្នកកំពុងសម្រាកព្យាបាល៤១៣នាក់(ស្រី២៤០នាក់)៕សរន